ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារខ្វះខាតចំនួន ១០០គ្រួសារ នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី
Meng Srorn - ១៩ មិថុនា ២០២១
image

កណ្តាល៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាសារព័ត៌មាន ខេម អេស៊ា ញូវស៍ និងលោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន CAN បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់បងប្អូនសប្បុរសធម៌ ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រខ្វះខាតក្នុងរដូវកាលកូវីដ ចំនួន ១០០គ្រួសារ នៅតាមតំបន់មួយចំនួន ស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

អំណោយឧបត្ថម្ភទាំងនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម ១បេ, និងគ្រឿងឧបភោគបរិភោគ ១សម្រាប់ រួមមាន៖ មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ស្កស, ប៊ីចេង, សៀង, ពងទា, ម៉ាស់ និងអាល់កុលលាងដៃ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣