ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មដ៏ឃោរឃៅទៅលើម្តាយ និងកូន នៅខេត្តកណ្តាល
Pichey Dav - ០៧ តុលា ២០២៣
image
កណ្តាល ៖ ករណីឃាតកម្មដ៏ឃោរឃៅទៅលើម្តាយ និងកូន នៅខេត្តកណ្តាល , លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើងថា នេះគឺជាអំពើដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ទាំង២នាក់ ទាំងដែលគេមិនអាចការពារខ្លួនឯងបាន ហើយក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានដំណើរការពិនិត្យកន្លែងកើតហេតុ និងសាកសព។ “នេះគឺជាអំពើដ៏ឃោឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ទាំង២នាក់ ទាំងដែលគេមិនអាចការពារខ្លួនឯងបាន” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។
ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។

នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា យើងនឹងប្រើប្រាស់រាល់ធនធានដែលយើងមាន ដើម្បីស្វែងរកបុគ្គដែលបានប្រព្រឹត្តអំពើដ៏ឃោឃៅនេះ និងផ្តល់យុត្តធម៌ជូនដល់ជនរងគ្រោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣