ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅត្រង់ចំណុចខាងមុខការាស់សាំងរបស់ ឈ្មោះ និត ចាន់ថន ស្ថិតនៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហកាជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានធ្វើការដើរល្បាតតាមគោលដៅក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៧៦ លុះដល់ចំណុចខាងមុខការាស់សាំងរបស់ ឈ្មោះ និត ចាន់ថន ក៏បានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន ២នាក់ កំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើងក៏បានចូលទៅធ្វើការសួរនាំនៅពេលនោះឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស ក៏បានរត់ ជនសង្ស័យឈ្មោះ ណៃ ចាន់ធី ភេទប្រុស ក៏លូកដៃចូលហោប៉ៅខោខាងស្តាំទំលាក់សារធាតុញៀន ចោលទៅលើដីហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន រួមទាំងថ្នាំញៀនចំនួន ០១ កញ្ចប់តូច រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានស្រុកកោះញែក ដើម្បីសួរនាំបន្ត និងបានធ្វើតេស្តរកឃើញសារធាតញៀនក្នុងខ្លួនផងដែរ។ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានបន្តស្រាវជ្រាវរហូតដល់វេលាម៉ោង១០ និង២៩នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងបានចាប់ឃាត់ខ្លួនមុខសញ្ញាមានការពាក់ព័ន្ធចំនួន ០២នាក់ ស្រីចំនួន ១នាក់ បន្ថែមទៀត ។ រួចបន្តនីតិវិធីដល់ម៉ោង២០ និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល នៅលើផ្លូវជាតិលេខ៧៦ មុខផ្ទះជាងម៉ូតូ ស្ថិតនៅក្នុងភូមិមេមុំ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបុគ្គលឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ បានមកវិញរួមជាមួយថ្នាំញៀនចំនួន ៥កញ្ចប់តូច។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០៤នាក់ (ស្រី ០១នាក់)
បច្ខុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកោះញែកកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕