ជាងផ្សាដែកធ្វើស្លាកយីហោម្នាក់ លើកដែកមិនប្រយ័ត្នទៅប៉ះខ្សែភ្លើងបណ្តាលឲ្យឆក់ធ្លាក់រងរបួសធ្ងន់
ជីវ័ន្ត - ០១ សីហា ២០២៤
image

បន្ទាយមានជ័យ៖ ជាងផ្សាដែកធ្វើស្លាកយីហោ លើកដែកទៅប៉ះខ្សែភ្លើងឆក់ធ្លាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ នៅភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពកន្លែងកើតហេតុបានប្រាប់ថា៖ ជនរងគ្រោះគាត់មានអាយុប្រមាណជាង ៥០ឆ្នាំ មុខរបរជាងផ្សាដែក ដែលធ្វើការក្នុងចំណោម ២ទៅ៣នាក់ ដែលកំពុងធ្វើស្លាកយីហោ ពេលឡើងផ្សាដែកដែលមានកម្ពស់ប្រមាណជាង ៤ម៉ែត្រ នៅពេលជនរងគ្រោះលើកដែកដើម្បីដាក់ផ្សាស្រាប់តែ លើកដែកប៉ះខ្សែភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកដីរបួសក្បាលហូរឈាមសន្លប់ ។
ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយជនរងគ្រោះធ្លាក់ដល់ដីបណ្តាលឲ្យសន្លប់បែកក្បាលហូរឈាម គឺឃើញម្ចាស់ផ្ទះបានរត់មកជួយសង្រ្គោះ ឲ្យដឹងខ្លួនហើយដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះដែលជនរងគ្រោះមានស្ថានភាពរបួសធ្ងន់ធ្ងរចំក្បាលផ្នែកខាងក្រោយ៕ 
(សៅ នៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣