រថយន្តដឹកទំនិញបុកសិស្សវិទ្យាល័យនិមិត្ត ២នាក់ របួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ
ជីវ័ន្ត - ០១ សីហា ២០២៤
image

បន្ទាយមានជ័យ៖ រថយន្តដឹកទំនិញបុកសិស្សវិទ្យាល័យនិមិត្ត ២នាក់ របួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានសិស្សវិទ្យាល័យនិមិត្ត បានជិះម៉ូតូចេញពីសាលាមានម៉ូតូជាច្រើនគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតមកលិច ហើយមានរថយន្តដឹកទំនិញប្រភេទ៣តោន បានបើកបរទិដៅពីលិចមកកើតបញ្ច្រាស់ទិសគ្នា ហើយរ៉េចង្កូតទៅបុកសិស្សដែលកំពុងជិះម៉ូតូពីគ្រឿងដែលជិះក្រោយគេ បណ្តាលឲ្យរបួសធ្ងន់២នាក់ ស្រីម្នាក់បាក់ជើងម្ខាង និងបុរសម្នាក់ចូលក្រោមរថយន្តបាក់ជើងម្ខាងផង និងដៃម្ខាងផង ឈាមចេញតាមមាត់និងត្រចៀក ច្រមុះសន្លប់ស្តូកស្តឹងត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ តែស្ថានភាពរបួសធ្ងន់ធ្ងរពេកត្រូវស្លាប់។

ក្រោយគ្រោះចរាចរណ៍ភ្លាមៗឃើញកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តបានចេញមកសម្រួលចរាចរណ៍និងឃើញកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ធ្វើការវាស់វែងហើយអ្នកបើកបររថយន្តម្នាក់ និងរថយន្តបង្ក១គ្រឿង ម៉ូតូរងគ្រោះ ២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ដោយ៖ សៅនៅ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣