អស់រយៈពេល ៧ថ្ងៃហើយ ដែលប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនៅតំបន់ជួរភ្នំក្រវាញ  មិនទាន់រកឃើញនៅឡើយ
ជីវ័ន្ត - ១៨ កក្កដា ២០២៤
image

កោះកុង៖ នៅថ្ងៃទី១៨ ខែកក្កដា នេះ ជាថ្ងៃទី៧ ហើយសម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ហើយការស្វែងរកពុំទាន់ឃើញនៅឡើយ ។ អ្នកនាំពាក្យក្រសួងការពារបានបញ្ជាក់ថា ការរុករកកំពុងបន្ត បើទោះបីជាអាកាសធាតុតំបន់នោះកំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងក្រសួងការពារបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែកក្កដានេះ ថា កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ 
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤  បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន ផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់និងខេត្តកោះកុង ។ ឧបទ្ទវហេតុនេះ បណ្តាលមកពីដោយសារអាកាសធាតុមិនអំណោយផល ។
គួរជម្រាបថា យោងតាមលិខិតស្តីពីផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជាលេខ៤១៧/២៤ ចុះថ្ងៃទី១៣ ខែកក្កដា បានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9 លេខMH912 ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ម៉ោង១១:០០នាទីព្រឹក និងមកដល់វិញនៅម៉ោង១៤និង០០ នាទីថ្ងៃដដែល ។ លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក ...៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣