បាក់ជញ្ជាំងក្នុងការដ្ឋានមួយកន្លែងបណ្ដាលឱ្យសង្កត់លើកម្មករម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់
panha - ២៨ មីនា ២០២៤
image

ភ្នំពេញ÷ បុរសជាកម្មករម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ​ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីពួកគេកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹកខណះមានអេស្កាវ៉ាទ័រកាយដីបណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើ។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៣៧នាទី រសៀលថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ ធ្លក សង្កាត់​​ គោករការ ខណ្ឌ​ ព្រែកព្នៅ។

សពមានឈ្មោះ ចឹក ចន្ថា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌ មានជ័យ មានស្រុកកំណើត នៅភូមិ សំបូរ ឃុំ តាំងយ៉ាប ស្រុក ព្រៃកំប្បាស ខេត្ត តាកែវ

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយមានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណះដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំង នៅផ្នែកខាងក្នុងដើម្បីកាពារជម្រាបទឹក ភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័របានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋានបណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះនិងកម្មករនៅក្នុងអាងស្កុបទឹក បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ បន្ទាប់មកក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច។ ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដោយ:P.23:ហៅខ្លាពីរ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣