លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលយប់មិញ ឃាត់យានយន្តល្មើសចំនួន ៩០គ្រឿង
វ៉ា​ បញ្ញា - ០១ មីនា ២០២៤
image

ភ្នំពេញ៖ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង (រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៥៥គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦៥គ្រឿង

+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២៥គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១២នាក់

-អ្នកបើកបររថយន្ត ចំនួន១៣នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៤០គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២១នាក់

-អ្នកបើកបររថយន្ត ចំនួន១៩នាក់

២.បទល្មើសផ្សេងៗ ចំនួន២៥គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២០នាក់

-ម៉ូតូកែច្នៃបំពងស៊ីម៉ុាង ចំនួន០១នាក់

-ម៉ូតូបើកបរបញ្រ្ចាសទិស ចំនួន០១នាក់

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង

-រថយន្តកែច្នៃបំពងស៊ីម៉ាំង ចំនួន០១នាក់

-អ្នកបើករបរថយន្តមានសារធាតុញៀន ចំនួន០១នាក់ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣