រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមា.នបណ្ដេញពីក្របខណ្ឌ ចំពោះនគរបាលរូបណាឲ្យអាវុ.ធទៅអ្នកដទៃខ្ចី
Panha - ២៩ កុម្ភៈ ២០២៤
image

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ដោយ​បញ្ជា​ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​សន្តិសុខ​ជាតិ ហើយ​ក៏​ព្រមាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ចំពោះ​មន្ត្រី​នគរបាល​រូប​ណា ដែល​ឲ្យ​អាវុធ​ដល់​អ្នក​ដទៃ​ខ្ចី ។

ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​បញ្ជាក់​ថា «​មក​ដល់​ម៉ោង​នេះ​កងកម្លាំង​នគរបាល​ទាំងអស់ មិន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ទៀត​នោះ​ទេ តែបើ​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឬ​មួយ​មិន​មានការ​អនុញ្ញាត ឬ​ឲ្យ​សំបុត្រ​បេសកកម្ម និង​អា​វុ​.​ធ​ទៅ​ឲ្យ​អ្នក​ដទៃ​ខ្ចី ខ្ញុំ​គិត​ថា មិន​ចាំបាច់​ទុក​ក្នុង​ក្រប​ខណ្ឌ​អ្វី​ទៀត​នោះ​ទេ គប្បី​បណ្តេញចេញ​ភ្លាម​តែ​ម្តង ពីព្រោះ​កាំ​ភ្លើ​.​ង​នេះ​មិនធម្មតា​នោះ​ទេ កាលណា​យក​ទៅ គឺ​យក​ទៅ​ធ្វើ​អ្វី​ខុស​អាច​នឹង​ស​ម្លា​.​ប់​គេ​បាន អាច​នឹង​ប្រើប្រាស់​ទៅ​លើ​អ្វី​ផ្តេសផ្តាស់​បាន​ស្រេច​តែ​ចិត្ត អ​ញ្ចឹ​ង​!​ហើយ​ការងារ​នេះ សូម​ឲ្យ​មើល (​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​)»​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ចំពោះ​អ្នកយាម​តាម​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ ខណៈ​សព្វ​ថ្ងៃនេះ​អគ្គស្នងការដ្ឋាន​នគរបាល​បាន​ប្រមូល​អ្នក​ដែល​យាម​តាម​បណ្តា​ក្រុមហ៊ុន​បាន​មួយ​ចំនួន​ធំ​ៗ​ហើយ នៅ​សល់​តែ​បន្តិច​ប​ន្ទួ​ច​ទេ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ពីព្រោះ​អាវុធ​ជាតិ​ផ្ទុះ​នេះ​សំខាន់​ណាស់ ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ចាប់ពី​ពេល​នេះ​តទៅ​មិន​ត្រូវ​ធ្វេសប្រហែស​តទៅ​ទៀត​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ទាក់ទង​នឹង​ស្លាក់​លេខ​ឡាន​នគរបាល​វិញ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​ព្រមាន​ខ្លាំង​ៗ​ផង​ដែរ ដោយ ឯកឧត្តម បាន​ធ្វើការ​ដាស់តឿន​ដល់​មន្ត្រី​នគរបាល​ទាំងអស់ ដែល​ប្រើប្រាស់​ស្លាក​លេខ​ឡាន​នគរបាល​ខុស​រឿង ត្រូវ​តែ​បញ្ឈប់​ភ្លាម ខណៈ​ឡាន​នគរបាល​ខ្លះ​ជិះ​ទៅ​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ និង​ខ្លះ​ទៀត​ចត​នៅ​មុខ​ខារ៉ាអូខេ​ជាដើម​នោះ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣