ប្រជាពលរដ្ឋបួនភូមិស្ថិតក្នុងឃុំស្វាយ បាននាំគ្នាបិទផ្លូវមិនឲ្យរថយន្តដឹកដីធ្វើដំណើរ និងអំពាវនាវសូមឲ្យអាជ្ញាធរមានចំណាត់ការដល់ក្រុមហ៊ុនដឹកដី
va panha - ២៦ កុម្ភៈ ២០២៤
image

កំពង់ឆ្នាំង៖ ករណីបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ  ខេត្តកំពង់ឆ្នាំង បាននាំគ្នាធ្វើការបិទផ្លូវ មិនឲ្យរថយន្តដឹកដីធ្វើដំណើរឆ្លងកាត់ ព្រោះតែរថយន្តក្រុមហ៊ុនដឹកដីមួយនេះបើកបរដឹកដីជារៀងរាល់ថ្ងៃពីព្រឹកដល់យប់ បង្កឲ្យមានធូលីហ៊ុយខ្លាំងប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងកុមារ និងពិសេសរំខានដល់ដំណេករបស់ពួកគាត់។ ការបិទផ្លូវនេះកើតឡើងនៅ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ 137 ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ  ខេត្តកំពង់ឆ្នាំង។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖ រាល់ថ្ងៃក្រុមហ៊ុនដឹកដីនេះ បានដឹកដីជារៀងរាល់ថ្ងៃចាប់ពីព្រឹកដល់យប់គ្មានថ្ងៃស្រាកស្រាន្ត ធ្វើឲ្យធូលីដីហ៊ុយសំពោងពេញភូមិ បង្កឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងជាពិសេសកុមារ ។ ពួកគាត់បន្តទៀតថា ដីធូលីហ៊ុយរាល់ថ្ងៃឡើងងងឹតផ្លូវ សូម្បីតែការធ្វើដំណើរក៏មើលមិនឃើញផ្លូវ ដីហ៊ុយចូលផ្ទះសំម្បែងពិបាកបោសជូត សូម្បីតែពេលហូបបាយក៏ពិបាកហូប ព្រោះដីហ៊ុយចូលចំណីអាហារ ចំណែកបន្លែដំណាំវិញក៏សុទ្ធតែធូលីដីហ៊ុយគ្របដណ្តប់ដែរ ធ្វើឲ្យពួកគាត់ពិបាករស់នៅខ្លាំងណាស់ ព្រោះក្នុងភូមិពោពេញដោយដីធូលី។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំពោះរថយន្តដឹកដីទៅណាក៏ដឹកចុះ តែសំណូមពរដល់ក្រុមហ៊ុនដឹកដីមួយនេះ សូមមេត្តាជួយស្រោចទឹកក្នុងមួយថ្ងៃ៣ ទៅ ៤ដង ដើម្បីកាត់បន្ថយដីហ៊ុយ និងអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ ក៏ដូចជាមានចំណាត់ការដល់ក្រុមហ៊ុនដឹកដីនេះ សូមមេត្តាកុំឲ្យដឹកដីដល់ម៉ោង ២ ទៅ ម៉ោង ៣យប់ ព្រោះរំខានដល់ដំណេកពួកគាត់ខ្លាំងណាស់ ។

ចំពោះករណីខាងលើនេះ អ្នកសាព័ត៌មានបានទំនាក់ទំនងទៅអាជ្ញាធរនៅឃុំស្វាយផងដែរ  គាត់បានឆ្លើយតបថា អាជ្ញាធរនឹងចុះទៅជួយអន្តរាគមន៍ឲ្យបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ចំនួន ៤ភូមិ ខាងលើនេះ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣