រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៨ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ១៤នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់(ស្រី ៤នាក់), បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ២នាក់(ស្រី ០នាក់), ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice) = ១៥៨,៤២ក្រាម -មេតំហ្វេតាមីន(Wy) = ២៤,៥៨ក្រាម -កេតាមីន(Ke) = ៤៩៤,៩៦ក្រាម -អ៊ិចស្តាស៊ី(mdma) = ១០៤៧,២៣ក្រាម។
លទ្ធផលខាងលើបង្ក្រាបបានក្នុងខេត្តដូចជា ៖
១ / បន្ទាយមានជ័យ៖ ចំនួន ៧,៣៣ក្រាម, ២ / កោះកុង៖ ចំនួន ២,៤៤ក្រាម, ៣ / ក្រចេះ៖ ចំនួន ៧,៣៦ក្រាម, ៤ / រាជធានីភ្នំពេញ៖ ចំនួន ០,៦៣ក្រាម, ៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, ៦ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់, ៧ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ១៤នាក់ រក្សាទុក ៧ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ១៤០,០៦ក្រាម, Wy ២៤,៥៨ក្រាម, Ke ៤៩៤,៩៦ក្រាម និងMDMA ១០៤៧,២៣ក្រាម និង៨ / ត្បូងឃ្មុំ៖ ចំនួន ០,៦០ក្រាម។