ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិគ្រួរសារ និងជម្ងឺប្រចាំបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនដោយយកអំបែងកែវអាករខ្លួនឯង បណ្តាលស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
ហេតុការណ៍ នេះដែរបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវ ១៦៩ កែងផ្លូវ ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពមានឈ្មោះ ខុង រ៉ាឌី អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងប្រព័ន្ធភ្លើងនៅខុនដូ ស្នាក់នៅបន្ទប់ជួលនៅម្តុំផ្សារតូច ទួលសង្កែ ស្រុកកំណើត នៅភូមិខ្លុយ ឃុំសូរិយូង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ មានប្រពន្ធ និង កូនចំនួនពីរនាក់ រស់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ប្រភពពត៌មានពីបងប្រុសសពរងគ្រោះ បានប្រាប់អោយដឹងថា ជនរងគ្រោះមានអាការៈជម្ងឺគេងអត់លក់ និងបានដាក់ ច្បាប់ នៅកន្លែងការងារ ចំនួន ពីរថ្ងៃ គាត់ក៏ហៅ អោយមកស្នាក់នៅ ផ្ទះគាត់នៅភូមិត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ចំនួន ០៤ថ្ងៃ ហើយ ដើម្បីព្យាបាលជំងឺ ហើយជនរងគ្រោះបានឈប់លើសថ្ងៃសុំច្បាប់ ចំនួនពីរថ្ងៃ ខាងក្រុមហ៊ុន បានខលមកសួរនាំគាត់ជាបងប្រុស ហើយគាត់បានប្រាប់ពីមូលហេតុខាងក្រុមហ៊ុនក៏អោយគាត់ទៅជួបនិយាយគ្នា។
ប្រភពដដែលបន្តថា កាលពីព្រឹកថ្ងៃ ទី២៦ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះជួល ហើយប្រាប់ថា ទៅធ្វើ ការ បន្ទាប់ មកខាងក្រុមហ៊ុន ក៏បានទាក់ទងមកសួរគាត់វិញថា អត់ឃើញជនរងគ្រោះទៅធ្វើការ គាត់ក៏ចាប់ផ្តើមសង្ស័យ ក៏ព្យាយាមទំនាក់ទំនងទៅប្អូនប្រុស ខលចូល ប៉ុន្តែមិនមានអ្នកទទួល ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុនៅព្រឹកម៉ោង ៦:១៥នាទី គេឃើញជនរងគ្រោះជិះ ម៉ូតូ ម៉ាកហុងដា គុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AF-7092 មកឈប់នៅហាងកាហ្វេមួយកន្លែងនៅ ក្រោយក្រសួងការពារជាតិ ផ្លូវ១២២ ។ ខណៈ កំពុងអង្គុយផឹកការហ្វេរក្នុងទឹកមុខសោកសៅ បុរសរងគ្រោះក៏បានវៃបំបែកកែវកាហ្វេ ហើយយកអំបែង មកអារបំពង់ករខ្លួនឯងបណ្តាលអោយឈាមស្រោចខ្លួនរបួសធ្ងន់ ភ្លាមនោះម្ចាស់ហាងបានដេញបុរសនោះ អោយទៅពេទ្យ ហើយបុរសនោះក៏ដើរយកដៃខ្ទប់ឈាមឆ្លងកាត់សួនច្បារហាត់ប្រាណ មកដួលស្លាប់ក្នុងថ្លុកឈាមនៅផ្លូវ ១៦៩ កែង ផ្លូវ ១២២ ។
ចំពោះមូលហេតុនៃការធ្វើអត្តឃាតរបស់ជនរងគ្រោះ ត្រូវបងប្រុសបង្កើតជនរងគ្រោះបានបង្ហើបថា មូលហេតុដោយ សារជំងឺប្រចាំកាយ គឺជំងឺសតិអារម្មណ៍ ដេកអត់លក់ ជាច្រើនថ្ងៃមកហើយ និងបញ្ហារជាមួយគ្រួសារប្រពន្ធសុំលែង ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ បានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារធ្វើអត្តឃាតអារកសម្លាប់ខ្លួនពិតប្រាកដមែន បច្ចុប្បន្នសពប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ P23