ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ»។
នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។