តូចចិត្តសង្សារសុំបែក បែរជាបញ្ចប់ជីវិតដោយច.ង.ក.សម្លា.ប់.ខ្លួន
Roth - ២៧ តុលា ២០២៣
image

ភ្នំពេញ៖ ករណីយុវជនម្នាក់តូចចិត្តសង្សារសុំបែក បែរជាបញ្ច.ប់ជីវិ.តដោយចង.ក.សម្លា.ប់.ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៥៥នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិចោមចៅទី  សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះឈ្មោះ ម៉ៅ ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅជាមួយម្តាយមីង នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំអន្លង់ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

មុនកើតហេតុ ជនរងគ្រោះប្រាប់ថា ឡើងទៅងូតទឹក លុះដល់វេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខណៈដែលមានភ្ញៀវមករកទិញសាច់គោ បាត់មិនឃើញជនរងគ្រោះចុះមកជួយលក់ ម្តាយមីងឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញ ក្មួយប្រុសច.ង.ក.សម្លាប់ខ្លួនទៅវិញ ។

តាមការបំភ្លឺពីម្តាយមីង បានឱ្យដឹងថា គាត់បានឃើញក្មួយគាត់ដែលជាជនរងគ្រោះអង្គុយយំ៣ថ្ងៃមកហើយ លុះពេលគាត់សាកសួរ ក្មួយគាត់ប្រាប់ថា សង្សារសុំបែក ហើយប្លុកហ្វេកប៊ុកចោលទៀត ស្រាប់តែមកដល់ល្ងាចថ្ងៃនេះ បែជាមានរឿងបែបនេះកើតឡើងទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ ហ្នឹងទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសល្យវិច្ច័យចុះមកពិនិត្យសាកស.ព ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យសាកសពបានបញ្ជាក់ប្រាប់ថាជនរងគ្រោះពិតជា ច.ង.ក.សម្លាប់ខ្លួនពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ.P.23

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣