សេចក្តីបំភ្លឺព័ត៌មានចំពោះករណីបុរ ស ម្នាក់ជិះម៉ូតូអាក្រាតកាយនៅក្រុងបាត់ដំបងបង្កការភ្ញាក់ផ្អើល
Roth - ១៤ ធ្នូ ២០២៣
image

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នក​សារ​ព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កា​ល ពី​រសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២​០​២៣​ មានការភ្ញាក់ផ្អេីលដល់ម​ហាជន​ ក្នុងក្រុងបាត់ដំបង ដោយសារមាន បុរសម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាតកាយ​ ជិះម៉ូតូមួយគ្រឿង​ នៅនៅតាមដងផ្លូវហើយក៏មានអ្នកខ្លះបានថតយករូបភាពនេះទៅចែកចាយ ក្នុងបណ្តាញ​សង្គមទៀតផង​។

ឃេីញទិដ្ឋភាពបែបនេះ​ លោកឧត្តម សេនីយ៍ទោ​ សាត​គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់​ សមត្ថកិច្ចពាក់ព័ន្ធធ្វេីការស្រាវជ្រាវ​ស្វែងរកបុរសខាងលេី​ ដេីម្បី​បាន​ដឹងអំពីអត្តសញ្ញាណនិងមូលហេតុ​ពិតប្រាកដដែលឈានទៅប្រព្រឹត្តិសកម្មភាពបែបនេះ។

នៅព្រឹកថ្ងៃទី១៣ខែ​ ធ្នូ​ ឆ្នាំ​២០២៣​ បុរសក្នុងរូបភាពខាងលេីត្រូវបានស្វែងរកឃេីញដោយសមត្ថកិច្ចន គរបាលក្រុងបាត់ដំបង​ ដែលមាន លោកវរ​សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិ​ការនិងនាំមកធ្វេីការសាកសួរ នៅអធិ​ការដ្ឋាននគរបាលក្រុង។

ការសាកសួរក្រុមគ្រួសារគាត់បានដឹងថា បុរសរូបនេះមានឈ្មោះ​ ត.ហ​ .អាយុ៣០​ ឆ្នាំរស់នៅ​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង​ ។ ក្រុមគ្រួសារបានបញ្ជាក់ថា បុរស នេះមានបញ្ហាវិបល្លាសស្មារតី (ការខូចសតិ​បញ្ញា)ក្នុងរយៈពេលកន្លង មក​ ហើយនៅថ្ងៃម្សិល​មិញបានថ្លោះធ្លោយបណ្តាលឱ្យរូបគាត់ចេញមកប្រព្រឹត្តិសកម្មភាពបែបនេះ។

ក្នុងនាមក្រុមគ្រួសារសូមការអធ្យាស្រ័យចំពោះអំពើពុំគួរគប្បីដែលកើតឡើងដោយបុរសខាងលើ និងសូមកុំបន្តចែកចាយរូប ភាពនេះបន្តទៀតពីអ្នកប្រើប្រាស់បណ្តាញសង្គម។

ក្រោយសាកសួររួច​ សមត្ថកិច្ចបានធ្វេីកិច្ចសន្យាមួយជាមួយក្រុមគ្រួ សារ​ កុំឱ្យធ្វេសប្រហែសនាំឱ្យបុរសរូបនេះប្រព្រឹត្តិសកម្ម​ភា​ព​បែប នេះបន្តទៀត​និងបានអនុ​ញ្ញាត​ ឱ្យវិល ត្រឡប់ទៅមូល​ដ្ឋានវិញ​ ជា មួយក្រុមគ្រួសារ។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​ អ្នកសារព័ត៌មាន​ និង​អ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​មេត្តាជ្រាប​ជាព័ត៌មាន​ និងបញ្ឈប់ការចែចចាយរូបភាពនេះបន្តទៀត សូមអរគុណ៕ ដោយ ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣