ភ្នំពេញ÷សង្ស័យភ្លើងប្រច័ណ្ឌយុវតីម្នាក់ត្រូវជនសង្ស័យដែលត្រូវជាសង្សាចាប់ចងក សម្លាប់ខ្លួនហើយ ចាក់សោបន្ទប់ពីខាងក្រៅ លុះធំក្លិនស្អុយទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មកររោចក្រ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា មានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើយោងតាមស្ត្រីដែលត្រូវជាម្តាយយុវតីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានបាត់ពីបន្ទប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អត់ឃើញទៅធ្វើការនោះទេ ទើបរូបគាត់ជាម្តាយមានការព្រួយបារម្ភដើរស្វែងរកកូនស្រីរបស់គាត់គ្រប់ទិសទីតែរកមិនឃើញហើយឆាតនិងតេទូរស័ព្ទចូលតែគ្មានអ្នកទទួលឆ្លើយតបនោះទេ លុះនៅរសៀលថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើកថាមានក្លិនស្អុយសង្ស័យជាករណីឃាតកម្ម ។
ប្រភពព៍ត័មានដដែលបានបន្តទៀតថា យុវតីរងគ្រោះខាងលើមានទំនាក់ទំនងស្នេហាជាមួយម្ចាស់បន្ទប់ដែលត្រូវជាឃាតករវ័យប្រហែលជាង២០ឆ្នាំបានល្បួងនាងក្រមុំមកបន្ទប់ជួលរបស់ខ្លួនហើយចងក សម្លាប់នារីជាសង្សារួចចាក់សោទ្វាពីខាងក្រៅរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សាកសពយុវតីរងគ្រោះខាងលើនេះសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
ចំណែកជនសង្ស័យដែលត្រូវជាឃាតករសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕