ក្មេងប្រុសម្នាក់បើកម៉ូតូបុករថយន្តកំពុងបត់ ហើយក៏មានអការៈប្រកាច់ភ្លាមៗបង្កការភ្ញាក់ផ្អើល
Roth - ១០ វិច្ឆិកា ២០២៣
image

 បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់បើកម៉ូតូបុករថយន្តកំពុងបត់ ហើយក៏ប្រកាច់ ទាញដៃ ទាញជើង ធ្វើឲ្យអ្នកដំណើរ និងអ្នកក្បែរខាងនោះផ្អើលឆោឡោ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅមុខសណ្ឋគារស៊ីធី ក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា នៅពេលកើតហេតុ ក្មេងម្នាក់បើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AE-2750 ទិសដៅពីលិចទៅកើត ស្រាប់តែកន្លែងកើតហេតុ មានរថយន្តតូចពណ៌ខ្មៅ ម៉ាកម៉ឺស៊ីដែស(MERCEDES) S560 ពាក្យស្លាកលេខភ្នំពេញ2AM-7695 ធ្វើដំណើរពីកើតទៅលិច បានបត់ឆ្វេង ធ្វើឲ្យម៉ូតូបុកចំចម្ហៀងផ្នែកខាងស្តាំរថយន្ត បណ្តាលឲ្យដួលរងរបួសបន្តិចបន្តួច អាចអង្គុយលើម៉ូតូបានធម្មតា។

ក្រោយពីអង្គុយលើម៉ូតូធម្មតាអស់រយៈពេលប្រហែលជាងកន្លះម៉ោងរួចមក ក្មេងប្រុសនោះបានដេក ហើយក៏ប្រកាច់មានអាការៈដូចមនុស្សស្កន់ជ្រូក ។ ភ្លាមៗនោះ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បញ្ជូនទៅតាមម៉ូតូកង់បី(ផាសអេប) យកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ សៅ នៅ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣