ផ្ទុះអាវុ.ធជាច្រើនគ្រា.ប់ ក្នុងការបង្ក្រា.បក្រុមប្តូរលុយក្លែងក្លាយនៅសៀមរាប...
Roth - ០៨ វិច្ឆិកា ២០២៣
image

បង្ក្រាបក្រុមជនសង្ស័យប្តូរលុយក្លែងក្លាយសមត្ថកិច្ចនគរបាលខេត្តសៀមរាប សម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ ចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង មន្ត្រីនគរបាលខេត្តសៀមរាប អោយដឹងថា ពិតជាមាន ហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក។

មន្ត្រីនគរបាលដែលសុំមិនបញ្ចេញឈ្មោះអោយដឹងទៀតថា ក្រុមជនសង្ស័យខាងលើបានយកលុយដុល្លារក្លែងក្លាយមកប្តូរយកលុយបាត ដោយណាត់ជនរងគ្រោះមកជួបគ្នានៅម្តុំស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣។

ប៉ុន្តែដោយជនរងគ្រោះមានការសង្ស័យ ក៏ផ្តល់ព័ត៍មានអោយសមត្ថកិច្ច ហើយក្រុមសមត្ថកិច្ចរៀបចំកម្លាំងដើម្បីបង្ក្រាប ក្នុងគ្រាដែល ក្រុមជនសង្ស័យមកដល់ទីតាំងកំណត់ សមត្ថកិច្ចក៍បើកការបង្ក្រាប តែក្រុមជនសង្ស័យបើកឡានរត់គេចទើបសមត្ថកិច្ចផ្ទុះ អាវុធបែបនេះ។

ប្រភពអោយដឹងទៀតថា ដោយមុខសញ្ញារត់គេចទៅទិសខាងលិច ទើបសមត្ថកិច្ចខេត្តសៀមរាប សហការ ជាមួយនគរបាលស្រុកពួក ហើយឃាត់ខ្លួនក្រុមជនខាងលើបានចំនួន៦នាក់ និងដកហូតរថយន្តចំនួន២ គ្រឿង ក្រុមខាងលើជាមុខសញ្ញាធ្លាប់យកលុយដុល្លារមកប្តូយកលុយបាត នៅក្នុងខេត្តសៀមរាប ម្តងជាពីរដងរួចមកហើយ តែម្តងនេះក៍ត្រូវបានបង្ក្រាបទាន់ពេលតែម្តង។

ក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប មិនបានធ្វើអត្ថធិប្បាយទេ លោកបានប្រាប់អ្នកសារព័ត៌មាន ឲ្យសួរទៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៅមិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។

ប៉ុន្តែប្រភព មន្ត្រីនគរបាលខាងលើ បានឲ្យដឹងបន្ថែមថា រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២ រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031 បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច នាំយកមកសាកសួរ នៅស្នងការនគរបាលខេត្ត  ដើម្បីអនុវត្តតាមនីតិវិធី៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣