ធនាគារពិភពលោក នឹងពិនិត្យលទ្ធផលចំពោះការស្នើរសុំថវិការគាំទ្របន្តពីមូលនិធិបរិស្ថានសកលលើកទី០៩
ជីវ័ន្ត - ០៨ តុលា ២០២៤
image

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានសហការជាមួយធានាគារពិភពលោក រៀបចំសិក្ខាសិលាថ្នាក់តំបន់លើប្រធានបទ៖«ជីវភាពសហគមន៍ប្រកបដោយបរិយាប័ន្ន និងការបញ្ជ្រាបយេនឌ័រក្នុងការអភិរក្សសត្វព្រៃ» (GWP) នៅក្នុងក្របខណ្ឌកម្មវិធីសត្វព្រៃពិភពលោក ដែលគាំទ្រដោយមូលនិធិបរិស្ថានសកល (GEF) ដឹកនាំដោយឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក និងជានាយកគម្រោង និងអញ្ចើញចូលរួមដោយអ្នកដឹកនាំគម្រោងក្នុងក្របខណ្ឌហិរញ្ញប្បទានមូលនិធិសកល មកពីបណ្ដាប្រទេស ក្នុងតំបន់ មានជាអាទិ៍ ប៊ូតាន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ាឡេស៊ី នេប៉ាល់ និងវៀតណាម រួមទាំងក្រុមការងារអនុវត្តគម្រោង និងក្រុមការងារចំពោះកិច្ចនៃធនាគារពិភពលោក សរុប៤១ នាក់ (ស្រី្ត ២៧នាក់) នៅសណ្ឋាគារ Raffles Grand Hotel Dangkor ទីរួមសៀមរាប។

គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺដើម្បី (១) ចែករំលែក និងស្វែងយល់ពីវិធីសាស្រ្តជោគជ័យ និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយបរិយាប័ន្ន របស់សហគមន៍ និង (២) ចូលរួមស្វែកដំណោះស្រាយដែលមានបទដ្នានគំរូ និងអាចពង្រីកបានរវាងគម្រោង GWP ដែលមានស្រាប់ និងសម្រាប់រៀបចំនិងចំសំណើអនុវត្តន៍ កម្មវិធី GEF-9 នៅអាស៊ី។ ។

ជាការចាប់ផ្តើម អង្គសិក្ខសិលា បានស្វាគមន៍ដោយចំណាប់អារម្មណ៍ បើកដោយប្រធានក្រុមការងារចំពោះកិច្ច របស់ធនាគារពិភពលោក និងឯកឧត្តម អគ្គនាយក ដោយបានបង្ហាញអ្នកចូលរួមអំពីសកម្មភាព និងវឌ្ឍនភាពសំខាន់ៗ ពាក់ព័ន្ធនឹងគម្រោង ពិសេសការវិនិយោគលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលស្របតាមអាទិភាពចម្បង៣ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើ ភាពស្អាត បៃតង និងចីរភាព ដែលអាចនាំកម្ពុជាឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន និងការលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ ។

សិក្ខាសិលាក៏បានបន្ត ដោយការពិភាក្សា និងការចែលរំលែកបទពិសោធន៍ ចំនេះដឹងលើប្រធានបទសំខានៈៗ រួមមាន៖

សកម្មភាពជីវភាពប្រកបដោយបរិយាប័ន្ន និងការបញ្ជ្រាបយេនឌ័រក្នុងការអភិរក្សសត្វព្រៃ ពីគណៈប្រតិភូប្រទេសជាសមាជិកកម្មវិធីអភិរក្សសត្វព្រៃ

ភាពលំបាក និងជោគជ័យនៃជីវភាពសហគមន៍ក្នុងការអភិរក្ស

ការបញ្ជ្រាបយេនឌ័រក្នុងជីវភាពសហគមន៍ដែលមានក្រុមមនុស្សមិនត្រូវបានគេរាប់បញ្ចូល

កិច្ចពិភាក្សាជាក្រុមអំពីការកំណត់គោលដៅជីវភាពសហគមន៍

ការរៀបចំផែនទីបង្ហាញផ្លូវជាមូលដ្ឋានសម្រាប់កសាងជីវភាពសហគមន៍

ធនាគារពិភពលោក នឹងធ្វើការចងក្រងលទ្ធផល និងធាតុចូលដែលបានមកពីអង្គសិក្ខាសិលានេះ ដើម្បីជាមូលដ្ឋានក្នុងការស្នើរសុំថវិការគាំទ្របន្តពីមូលនិធិបរិស្ថានសកលលើទី០៩(GEF-9)។


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣