រយៈពេល៧ថ្ងៃ ប្រជាពលរដ្ឋជិត១២ម៉ឺននាក់បានឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស!
ជីវ័ន្ត - ២០ កញ្ញា ២០២៤
image

 រាជធានីភ្នំពេញ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៦២នាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅតាមរដ្ឋបាលដែនដីរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់នៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ)។   ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច ក្របខណ្ឌក្រសួងមហាផ្ទៃ គ្រប់លំដាប់ថ្នាក់ បានបន្តផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាប្រចាំយ៉ាងសកម្មនៅតាមកិច្ចប្រជុំ វេទិកាសាធារណៈ សាលារៀន ទីវត្តអារាម និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីធានាថាពួកគាត់បានជ្រួតជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺចូលរួមសហការទប់ស្កាត់រាយការណ៍បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។   អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) បានមានប្រសាសន៍ថា 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣