ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅខេត្តពោធិ៍សាត់
ជីវ័ន្ត - ១៨ កញ្ញា ២០២៤
image

ពោធិ៍សាត់៖  ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូនិក របស់ជប៉ុន គឺ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នឹងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នៃរោងចក្រខាងលើនេះ នឹងត្រូវធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារ។

ជាមួយគ្នានោះ ក្រុមហ៊ុនមីនេបៀ-Minebea បានពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ លើផ្ទៃដីប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដោយបានបង្កើតការងាររាប់ពាន់កន្លែង ឱ្យយុវជនខ្មែរ បានមកធ្វើការនៅទីនេះ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣