កណ្តាល៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន ខេម អេស៊ា ញូវស៍ តំណាងឲ្យឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ បាននាំយកគ្រឿងឧបភោគបរិភោគ ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រខ្វះខាតក្នុងរដូវកាលកូវីដ ចំនួន ៧គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អំណោយឧបត្ថម្ភទាំងនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម ១បេ, និងគ្រឿងឧបភោគបរិភោគ ១សម្រាប់ រួមមាន៖ មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ស្កស, ប៊ីចេង, សៀង, ពងទា, ម៉ាស់ និងអាល់កុលលាងដៃ ៕