ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ​ជនសង្ស័យម្នាក់ធ្វើសកម្មភាព​លួច​អា​គុយ​ឡាន​យ៉ាង​សកម្ម ​ត្រូវសមត្ថកិច្ចស្រាវជ្រាប់ និង​ចាប់ឃាត់ខ្លួន​បាន ​រួច​​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាលពី​​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​ ។
ជីវ័ន្ត - ១៣ កញ្ញា ២០២៤
image

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ ប៉ែន សា​វុ​ធ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ផាត បញ្ញា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ​បាន​បាត់​អា​គុយ​រថយន្ត​ហ៊ី​យិ​ន​ដាយ​ដែល​ចត​ទុក​មុខ​ផ្ទៈ​ត្រូវ​បាន​ចោ​លួច​យក​ទៅ​បាត់​កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​បាន​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​ នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ ​ត្រូវ​បាន​នាំ​យក​សាកសួរ​នៅ​ទី​បញ្ជា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​អា​គុយ​ចេញពី​រថយន្ត​បាន​យក​ទៅ​លក់​បាន​២០​ម៉ឺន​រៀល​ហើយ​យក​ទៅ​ជក់​ថ្នាំ​ញៀន​អស់​ និង​ធ្លាប់​ធ្វើ​សកម្ម​ភាព​លួច​២​លើក​ហើយ​ទើប​ពេល​នេះត្រូវ​​សមត្ត​កិច្ច​ចាប់ខ្លួន​បានតែម្តង ​៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣