ល្បែងស៊ីសងជល់មាន់អនឡាញ លួចបើកផ្គើនផ្ទុយពីអនុសាសន៍សម្តេចមហាបវរអធិបតី ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបានម្នាក់
panha - ១៩ មីនា ២០២៤
image

តាកែវ៖ ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:៥០នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយលោកវរសេនីយ៍ទោ យ៉ាងតារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង សហការជាមួយកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញ៨៨ មួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភិន ឈិញ ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកអ្នកកាន់កុំព្យូទ័រ ល្បែងជល់មាន់អនឡាញ៨៨ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

+ក្នុងពេលចុះបង្រ្កាបសមត្ថកិច្ចយើងធ្វើការដកហូតសម្ភារ:វត្ថុតាងរួមមានដូចជា÷

១/.កុំព្យូទ័រលើតុចំនួន០១គ្រឿង

២/.សម្ភារ:សម្រាប់បម្រើអោយមាន់អនឡាញមួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួននារីបុគ្គលិកអ្នកកាន់ម៉ាស៊ីនយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣