បន្ទាយមានជ័យ៖ បុរសម្នាក់បើកឡានបែនដឹកដីធ្លាក់ចូលអាងគ្រុឌលង់ទឹកស្លាប់ក្នុងរថយន្តដែលជាក្រុមហ៊ុនជួសជុលសំណង់បង្ហៀទឹកកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិត្រយឹង ឃុំគំរូ ស្រុកថ្មពួក។
ជនរងគ្រោះឈ្មោះ អ៊ុច ចែម ភេទប្រុសអាយុ៤១ឆ្នាំ(មុខរបរបើកបររថយន្តបែនដឹកដី)មានស្រុកកំណើតស្រុកមេមត់ ខេត្តកំពង់ចាម។
សមត្តកិច្ចបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងកម្លាំងជំនាញបានចុះទៅពិនិត្យឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបែនដឹកដីដែលក្រឡាប់ធ្លាក់ចូលទឹកអាងគ្រុឌដែលរថយន្តបណ្តាលខូចខាតជនរងគ្រោះស្លាប់ដោយលង់ទឹកក្នុងកាប៊ីនរថយន្តលិចចូលក្នុងទឹក។
សមត្តកិច្ចបានបញ្ជាក់ថា៖ ក្រោយសាកសួរស្រាវជ្រាវបានដឹងមូលហេតុគ្រោះថ្នាក់កើតឡើងគឺជនរងគ្រោះបានបើកបររថយន្តបែនដឹកដីក្រុមហ៊ុនម៉ៅការ សាងសង់សំណង់បង្ហៀរទឹក និងដាក់ប្រព័ន្ធលូ កសាងផ្លូវលើខ្នងទំនប់អាងគ្រុឌពេលបើកបរក្រឡាប់ធ្លាក់ចូលទឹកអាងបណ្តាលលង់ស្លាប់។
ប្រជាពលរដ្ឋបានលើកឡើងថា៖ គ្រោះថ្នាក់កើតឡើងអាចបណ្តាលមកពីរថយន្តជនរងគ្រោះបើកគេចគ្នានិងរថយន្ត១គ្រឿងទៀតជារថយន្តបែនដឹកដីដូចគ្នានៅពេលអែបកៀនមាត់ទឹកបណ្តាលក្រឡាបចូលអាងគ្រុឌហើយជួយមិនទាន់បណ្តាលជនរងគ្រោះជាប់ក្នុងកាប៊ីនរថយន្តលង់ទឹកស្លាប់។
ក្រោយសមត្ថកិច្ចពិនិត្យសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមហ៊ុនដឹកសាកសពប្រគល់ជូនសាច់ញាតិនៅស្រុកកំណើត ហើយរថយន្តដែលក្រឡាប់ចូលបង្កអោយមានសា្លប់ជនមនុស្សត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីអនុវត្តន៍តាមច្បាប់៕
ដោយ៖ សៅ នៅ