ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញ រហូតដល់ពេលនេះ នៅតែពុំឃើញតម្រុយ ដោយសារភូមិសាស្រ្តស្មុគស្មាញ
ជីវ័ន្ត - ២៩ កក្កដា ២០២៤
image

 

ការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 បានឈានចូលដល់ថ្ងៃទី១៨ ហើយ រហូតដល់ថ្ងៃទី២៩ កក្កដា នេះ ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយឬសញ្ញាណាមួយដែលជាពន្លឺឆ្ពោះទៅរកឃើញនៅឡើយទេ។

មន្ត្រីយោធាដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញបានអោយដឹងថា ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នាជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើអោយការរុករកបានអូសបន្លាយពេល។

យ៉ាងណាក៏ដោយមានការដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍បានអោយដឹងថា កម្លាំងរុករកថ្មើរជើងបានឆ្លងកាត់អូរនិងស្ទឹងហើយឡើង

កំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រ។

ហើយគ្រោងបន្តទៅភ្នំសំកុសដែលក្នុងព្រៃក្រាស់ ។ ភ្នំសំកុស ជាភ្នំខ្ពស់ជាងគេលំដាប់ទី២នៅកម្ពុជា។ ភ្នំនេះមានកំពស់១៧៥១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ស្ថិត នៅ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភ្នំសំកុស។

ប្រភព៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣