ប្រកាសតែងតាំង ទីប្រឹក្សា នឹងមហាឧបាសក មហាឧបាសិកា៣រូប គណៈសង្ឈនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
ជីវ័ន្ត - ២៩ កក្កដា ២០២៤
image

សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហរទ័យ ត្រាស់សម្រេច ផ្តល់នូវគោរម្យ៍ងារជូន ទីប្រឹក្សា នឹងឧបាសកឧបាសិកា តែងតាំងសម្រេច ជាមហាឧបាសកមហា ឧបាលសិការពុទ្ធសនូបត្ថម្ភក៍ ។

  នៅរសៀលថ្ងៃអាទិត្យ៨រោជ ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ត្រូវនឹង ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤នេះ សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឈនាយកស្តីទីនឹង

សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឈរាជស្តីទី ជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហរទ័យ ត្រាស់សម្រេច ផ្តល់នូវគោរម្យ៍ងារជូន ឯកឧត្តមបណ្ឌិត មាន សុខន្តី ទីប្រឹក្សា គណៈសង្ឈនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឧបាសកនឹងឧបាសិការដែលបានចូលរួមឧបត្ថម្ភគាំទ្រនូវវិស័យពុទ្ធសាសនា ក្នុងការកសាងនូវសមិទ្ធិផលក្នុងទីវត្តអារាម។

ក្នុងឱកាសនៃការផ្តល់គោរម្យ៍ងារនោះមានឯកឧត្តមបណ្ឌិត មាន សុខន្តី ត្រាសសម្រេច ជាទីប្រឹក្សា គណៈសង្ឈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានឹង ឧបាសក សូ សុផល ឡើងបរម្យ៍ងារទៅជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងឧបាសិកា តោ ស៊ុនណារី ឡើងបរម្យ៍ងារ ជាមហាឧបាសិកាពុទ្ធសាសនានូបត្ថម្ភក៍ ហើយការផ្តល់គោរម្យ៍ងារនេះដើម្បីជាការលើកទឹកចិត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រនូវវិស័យពុទ្ធសាសនា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំផ្នែកអាណាចក្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយធឿន វុទ្ធី

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣