កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹម ស៊ីថាត តំណាង ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុងរួយ ប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិកាឧបត្ថម្ភជូនដល់សមាជិកសមាជិកាសហជីពដែលទើបរៀបអាពាពិហ៍ពាហ៍ និងឆ្លងទន្លេរួចមានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០រៀល។ សរុបជាថវិកាមានចំនួន ៤៥០,០០០រៀល៕