ឯកឧត្តម លី វិចិត្រ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារខ្វះខាតចំនួន ៧គ្រួសារ នៅភូមិត្រពាំងនាន់ ឃុំសំបូរ
Meng Srorn - ៣១ មករា ២០២១
image

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាសារព័ត៌មាន ខេម អេស៊ា ញូវស៍ រួមនិងក្រុមការងារ បាននាំយកអំណោយរបស់បងប្អូនសប្បុរសធម៌ ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រខ្វះខាតក្នុងរដូវកាលកូវីដ ចំនួន ៧គ្រួសារ នៅក្នុងភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

អំណោយឧបត្ថម្ភទាំងនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម ២បេ, និងគ្រឿងឧបភោគបរិភោគ ១សម្រាប់ រួមមាន៖ មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ស្កស, ប៊ីចេង, ប្រេងឆា និងថវិកា ២០ម៉ឺនរៀល៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣