កណ្តាល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា សារព័ត៌មាន ខេម អេស៊ា ញូវស៍ និងលោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន CAN បានដឹកនាំក្រុមការងារ និងបងប្អូនសប្បុរសជន ចុះនាំយកអំណោយ ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន ៥០គ្រួសារ នៅសាលាឃុំក្រាំងយ៉ូវ ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
អំណោយឧបត្ថម្ភទាំងនោះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១០គីឡូក្រាម ១បេ, , មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យូរ, ត្រីខ ១យួរ, អំបិល ១កន្លះគីឡូ, ស្កស កន្លះគីឡូ, ប៊ីចេង កន្លះគីឡូ, និងថវិការ ចំនួន ១០ម៉ឺនរៀល និងជូនលោកមេឃុំចំនួន ៥០ម៉ឺនរៀល សម្រាប់ចាត់ចែងដល់បងប្អូនមន្រ្តីឃុំ និងប្រជាការពារភូមិ ដែលបានមកជួយសម្រួលការងារសប្បុរសធម៌៕