កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា តំណាង ឯកឧត្តម លី វិចិត្រ ប្រធានសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា បាននាំយកអំណោយសប្បុរសជនយកទៅចែកជូនដល់លោកយាយឈ្មោះ ខែក ប៊ិន មានអាយុ៨៧ ដែលមានជីវភាពខ្វះខាតគ្មានទីពឹង ។ រាល់ថ្ងៃលោកយាយ ខែក ប៊ិន សុំស្នាក់អាស្រ័យផ្ទះលោកយាយឈ្មោះ កុយ ផល មានអាយុ៨២ឆ្នាំ ដែលរស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ និងសូមអរគុណដល់បងប្អូនកម្មករកម្មការិនីដែលបម្រើការងារក្នុងរោងចក្រវេនធូរ៉ា បងប្អូនកម្មករកម្មការិនីដែលបម្រើការងារនៅក្នុងរោងចក្រឡូរិន និង លោក ព្រឿង រ៉ា បុគ្គលិកហាងទូរសព្ទដៃម៉ាលី 168 នៅផ្សារថ្នល់ទទឹង បានចូលរួមជាមួយក្រុមការងារយើងផងដែរ។
នោះដែរសម្ភារៈដែលបានមកពីបងប្អូនសប្បុរសជនរួមមាន៖ ១.អង្ក២បាវទំងន់១០០គីឡូ =២៦០,០០០, ២.ត្រីខរ២យួរ=៤៦,០០០៛, ៣.ប៊ីចេង១គីឡូ=១៣,០០០៛, ៤.ទឹកត្រី១យួរ=១៦,០០០៛, ៥.ទឹកស៊ីអ៊ីវ ១យួរ=១៨៥,០០៛, ៦.ស្ករស១គីឡូ=៤,០០០៛, ៧.ខ្ទឹមស១គីឡូ=៧,០០០៛, ៨.គុយទាវភ្នំពេញ១កេះ=២០,០០០៛, ៩.ទឹកសុទ្ធ១កេះ=១៣,០០០៛, ១០.ទឹកដោះគោឆៅ ១យួ=២៥,០០០៛, ១១.ថវិការ ៥០៣,៥០០៛ ៕