ត្រាំផ្អាកអនុវត្តពន្ធរយៈពេល៩០ថ្ងៃ! នេះជាបញ្ជីឈ្មោះប្រទេសដែលត្រាំបន្ថយពន្ធមក១០ភាគរយ ខណៈពន្ធចិនដំឡើង១២៥ភាគរយ
ព្រីវ សិត - ១០ មេសា ២០២៥
image

កាលពីយប់មិញលោក Donald Trump ប្រធានាធិបតីរបស់ហរដ្ឋអាមេរិកបានចេញសេចក្ដីប្រកាសពីការផ្អាកអនុវត្តពន្ធថ្មីរយៈពេល៩០ថ្ងៃសម្រាប់ប្រទេសភាគច្រើនដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួនដោយលើកលែងប្រទេសចិនដោយដំឡើងពន្ធនាំចូលរបស់ចិនដល់ទៅ១២៥%។

បើយោងតាមការចុះផ្សាយCNBC បានឲ្យដឹងថាមូលហេតុធំនៅពីក្រោយការសម្រេចចិត្តផ្អាកដំណើរការ នៃការប្រើប្រាស់ពន្ធគយថ្មីនេះ គឺដោយសារតែ ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាច្រើនបានស្នើសុំធ្វើការចរចា ចំពោះបញ្ហាពន្ធគយថ្មី។

 ចំពោះការផ្អាកអនុវត្តពន្ធនាំចូលថ្មីរយៈពេល៩០ថ្ងៃនេះ លោក Donald Trump បានសម្រេចទម្លាក់អត្រាពន្ធនាំចូលមកត្រឹម១០%សម្រាប់ប្រទេសភាគច្រើនជាង៩០ប្រទេសដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ត្រង់នេះមាន័យថាក្នុងអំឡុងពេល៩០ថ្ងៃអាមរិកយកពន្ធនាំចូលរបស់ប្រទេសជាង៩០ប្រទេសត្រឹមតែ១០%ប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃប្រទេសជាង៩០ប្រទេសដែលសហរដ្ឋអាមេរិកអនុវត្តយកពន្ធត្រឹម១០%ក្នុងរយៈពេល៩០ថ្ងៃនៃការផ្អាកអនុវត្តពន្ធថ្មី៕
ប្រភព៖ Bussiness Cambodia

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣