ឃាត់ខ្លួនជនជាតិជប៉ុនចំនួន ២៥ នាក់ពីបទឆបោក តាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៨ វិច្ឆិកានេះ បានបញ្ជូនទៅប្រទេសជប៉ុនហើយ ដើម្បីប្រឈមមុខនឹងច្បាប់។
Roth - ០៨ វិច្ឆិកា ២០២៣
image

ជនជាតិជប៉ុនចំនួន នាក់ដែលត្រូវបានឃុំខ្លួន កាលពីខែកញ្ញា នៅក្នុងប្រទេសកម្ពុជាពីបទឆបោក តាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៨ វិច្ឆិកានេះ បានបញ្ជូនទៅប្រទេសជប៉ុហើយ ដើម្បីប្រឈមមុខនឹងច្បាប់​​

នេះបើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និង ជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងប្រាប់ស៊ីស៊ីថាស៍។

លោក កែវ វណ្ណថន អគ្គនាយករង និង ជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ការបណ្តេញជនជាតិជប៉ុនទាំង២៥នាក់នេះ ធ្វើឡើងម៉ោងប្រហែល២រសៀលថ្ងៃទី ២៥ វិច្ឆិកានេះ។

ក្រុមនេះត្រូវបានគេជឿថា បានប្រតិបត្តិការឆបោកតាមទូរសព្ទពីកម្ពុជាក្នុងគោលបំណងបោកប្រាស់ជនរងគ្រោះក្នុងប្រទេសជប៉ជប៉ សមាជិកខ្លះមានទំនួលខុសត្រូវក្នុងការបញ្ជា និង គ្រប់គ្រងលំហូរសាច់ប្រាក់

គួរបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាកាលពីខែកញ្ញា បានចុះបង្ក្រាបក្រុមជនជាតិជប៉ុនមួយក្រុម ហើយឃាត់ខ្លួនបាន២៥នាក់ ដោយសង្ស័យថា រងការបង្ខាំងនិងអំពើហិង្សា នៅក្នុងអគារ Skyline ក្នុងរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះបានម្នាក់។

ជាវិធានការលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដាក់ឈ្មោះជនជាតិជប៉ុន២៨នាក់ ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះ មាន២៥នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នឹងត្រៀមបណ្ដេញចេញពីកម្ពុជាសម្រាប់ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ សបញ្ជាក់ពីការគ្រប់គ្រងសន្តិសុខក្នុងប្រទេស មិនគិតថាជនបង្កនោះជាជនបរទេស ឬជនជាតិណានោះទេ សមត្ថកិច្ចនឹងបន្តខិតខំគ្រប់គ្រងសន្តិសុខ ដើម្បីភាពសុខសន្តិភាពរបស់កម្ពុជា ផ្ដល់ភាពកក់ក្ដៅដល់ក្រុមអ្នកវិនិយោគ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣