ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។
ជនសង្ស័យទាំង០៦នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ។
៣. ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
៤. ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៥. ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
៦. ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូតមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕