នៅថ្ងៃទី២៨ខែ តុលា ឆ្នាំ២០២៤ នេះក្រោមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងកម្លាំងនគរបាលដែលមានលោកវរសេនីយ៍ ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស គ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅភូមិសាស្រ្តស្រុកជាប់ព្រំដែនខេត្តបាត់ដំបង លើ០២គោលដៅ។
-ជាលទ្ធផលគឺ៖
-រថយន្តធុនតូចនិងធុនធំចំនួន២៩៩គ្រឿង
-ម៉ូតូចំនួន២៩គ្រឿង។
មិនបានរកឃើញសារធាតុគីមីផ្សំសម្រាប់បម្រើឱ្យករណីផ្សំគ្រឿងញៀននោះទេហើយមនុស្សចំនួន
២៧នាក់ ដែលជាអ្នកបើកបររថយន្តក៏មិនបានរកឃើញមានផ្ទុកសារធាតុញៀនក្នុងពេលបើកបរនោះទេ។