ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត ២គ្រឿងជិះជែងគ្នាជ្រុលទៅបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅហ្នឹងកន្លែង
ជីវ័ន្ត - ១៤ តុលា ២០២៤
image

កំពង់ស្ពឺ : កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១២:៣០នាទី ថ្ងៃត្រង់មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៤១ ត្រង់ចំណុចគីឡូ ១១ បង្ករឡើងដោយរថយន្ត២គ្រឿង ជិះវ៉ាគ្នា ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង។ 

តាមការឲ្យដឹងពីសមត្ថកិច្ចនៅហ្នឹងកន្លែងកើតហេតុបានបញ្ជាក់ថា នៅវេលាខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាកTacoma ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2B1013 បានព្យាយាមបង្កើនល្បឿនវ៉ារថយន្តធន់ធំមួយគ្រឿងទៀត មានស្លាកលេខ ភ្នំពេញ 3E1425  លុះដល់ទីតាំងកើតហេតុ ហើយដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda ស្លាកលេខ 1DC 0737 ដែលជិះឌុបគ្នាពីរនាក់ប្ដីប្រព្ធក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងគ្រោះទាំង២នាក់ ខណ:ដែលបុរសជាប្ដីដែលជាអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ 

ក្រោយពេលកើតហេតុ ក្រុមកម្លាំងមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើការវាស់វែង និងកោសល្យវិច្ច័យ ព្រមទាំងយកស្ទូចយករថយន្តបង្ករហេតុទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែក ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ 

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតមាននៅទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែត្លា ឆ្នាំ២០២៤ មានចំនួន ២ ករណី បង្ករឲ្យមានអ្នករងរបួសចំនួន ២នាក់. និងស្លាប់ចំនួន ១នាក់ ៕ 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣