បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូច នៅក្រុងប៉ោយប៉ែត
ជីវ័ន្ត - ២៤ កញ្ញា ២០២៤
image

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូច

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប៣គោលដៅឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់  រយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

 

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្គ្រសង្កាត់ចំនួន៣នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន១៣៨ថង់តូចនិងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣