បន្ទាប់ពីសមត្ថកិច្ចថៃចាប់បានគ្រឿងញៀនបាន៤សែនគ្រាប់ រួចហើយសមត្ថកិច្ចខ្មែរឃាត់បានជនសង្ស័យ២នាក់សង្ស័យពាក់ព័ន្ធរងចាំយកវ៉ាលីគ្រឿងញៀន
ជីវ័ន្ត - ០៤ កញ្ញា ២០២៤
image

បន្ទាយមានជ័យ៖ ក្រោយពេលដែលអាជ្ញាធរភាគីថៃចាប់កម្មករអូសរទេះម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៤សែនគ្រាប់នៅច្រកខ្លងលឹកប្រទេសថៃដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកម្លាំងសមត្តកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកំពុងរងចាំយកវ៉ាលីដាក់គ្រឿងញៀននៅច្រកទ្វារអន្តរាជាតិប៉ោយប៉ែតនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ព័ត៌មានទទួលបានពីមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ នៅម៉ោង៦.៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤កម្លាំងអាជ្ញាធរមានសមត្តកិច្ចថៃបានឃាត់រទេះដឹកវ៉ាលីដែលបម្រុងដឹកតាមរទេះចូលមកកម្ពុជាបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាច្រើនដំស្មើប្រមាណ៤សែនគ្រាប់ដែលដាក់វ៉ាលី៣និងឃាត់ខ្លួនអ្នកអូសរទេះ១នាក់ជាពលរដ្ឋខ្មែរ។

ក្រោយពេលដែលអាជ្ញាធរភាគីថៃចាប់កម្មករអូសរទេះម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៤សែនគ្រាប់នៅច្រកខ្លងលឹកប្រទេសថៃដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកម្លាំងសមត្តកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកំពុងរងចាំយកវ៉ាលីដាក់គ្រឿងញៀននៅច្រកទ្វារអន្តរាជាតិប៉ោយប៉ែត។

តាមព័ត៌មានបានដឹងថា៖ គ្រឿងញៀនដែលអាជ្ញាធរមានសមត្តកិច្ចថៃចាប់បាន៤សែនគ្រាប់ជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីនដែលដាក់តាមវ៉ាលីដឹកតាមរទេះដែលបម្រុងដឹកនាំចូលមកកម្ពុជាពីច្រកខ្លងលឹកប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយភាគីថៃចាប់កម្មករអូសរទេះជាខ្មែរម្នាក់និងសមត្តកិច្ចកម្ពុជាចាប់បានអ្នករងចាំយកទំនិញជាគ្រឿងញៀន២នាក់ជាជនជាតិខ្មែរត្រូវយកទៅអនុវត្តន៍តាមនីតិវិធីបន្ត៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣