យុវជនទំនើង ៦នាក់ ចេញពីផឹកទឹកត្នោតជូរក៏បបួលគ្នាបង្ហោះម៉ូតូអណាធិបតេយ្យទាំងយប់នៅម្តុំបឹងកក់
ជីវ័ន្ត - ០២ សីហា ២០២៤
image

ភ្នំពេញ ៖ យុវជនទំនើង ៦នាក់ ម៉ូតូ៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ នៅម៉ោងជិត១២ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។

យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ៣នាក់មកពីខេត្តកំពង់ចាម និង៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣