ស្ទឹង និងភូមិអាចម៌កុក សង្កាត់ក្រុងតាខ្មៅ ក្រុងតាខ្មៅ ដែលក្នុងនោះប្រជាពលរដ្ឋរងប៉ះពាល់ធ្ងន់ចំនួន ១០០គ្រួសារ។
បើយោងតាមអាជ្ញាធរឃុំសង្កាត់ បានឲ្យដឹងថា៖ មូលហេតុដែលមានទឹកជំនន់ជន់លិចខាងលើនេះ បណ្តាលមកពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នស្ថានទឹកពុំក៏ទាន់ស្រកនៅឡើយ ។
លោកបញ្ជាក់ថា ចំពោះបញ្ហាទឹកជំនន់នេះ ទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះជួយដល់ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរងគ្រោះ ទាំង ៤០៤គ្រួសារ និងបានឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិការមួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ ៕