មន្រ្តីជំនាញ «ក.ប.ប.» សាខាខេត្តកណ្តាល បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ក្នុងផ្សារតាខ្មៅថ្មី និងបានធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ
THY CHOM - ០៨ ឧសភា ២០២៤
image

រាជធានីភ្នំពេញ ៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សាខាខេត្តកណ្តាល សហការជាមួយអាជ្ញាធរ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅក្នុងសកម្មភាពនោះ មន្រ្តីជំនាញបានធ្វើការពិនិត្យលើសំណាកគំរូមួយចំនួនដូចជា៖ សាច់គោ ប្រហិត សាច់ជ្រូក មឹក-ក្តាម-បង្គារក្លាស្សេ និងផលិតផលម្ហូបអាហារផ្សេងៗ ដោយមានទីតាំងលក់ទំនិញបរិភោគចំនួន ១៥កន្លែង ក្នុងនោះមានតូបលក់ចាប់ហួយ, តូបលក់គ្រឿងក្រអូប, តូបលក់សាច់, និងលក់គ្រឿងសមុទ្រ ផងដែរ។ ជាលទ្ធផល មន្រ្តីជំនាញមិនបានរកឃើញនូវវត្តមានសារធាតុគីមីហាមឃាត់ និងទំនិញដែលខូចគុណភាពនោះទេ ហើយមន្រ្តីជំនាញក៏បានធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករផងដែរ។ ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងប្រកបអាជីវកម្មដោយអនុលោមទៅតាមច្បាប់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលនឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

មន្ត្រីជំនាញ ក.ប.ប. បានខិតខំបន្តអនុវត្តភារកិច្ចដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីច្បាប់ជូនធុរជនឱ្យបានយល់ដឹងបន្ថែម ។ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិ និងអនុលោមច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣