ខេត្តកណ្តាល៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទីនៅចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
#ជនរងគ្រោះ÷ ០៣នាក់ប្រុស
១/ ឈ្មោះ កែ សុភិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ
២/ ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣/ ឈ្មោះ ជុន ឆោម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិព្រៃទុយសង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ ។
#ជនសង្ស័យ÷ ០៦នាក់
១/ ឈ្មោះ ម៉ៅ ម៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ ឈ្មោះ តូ ចំរើន ហៅរីន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
៣/ ឈ្មោះ កាន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៤/ ឈ្មោះ សាន ឆរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៥/ ឈ្មោះ មោង រក្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(គេចខ្លួន)។
និងបក្សពួក០១នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
***វត្ថុតាងចាប់យករួមមាន÷
១/ ម៉ូតូ០១គ្រឿងម៉ាកNEX ពត៌ស ពាក់ផ្លាកលេខភ្នំពេញ1HR-3555 ។
២/ ដុំឥដ្ផប្រហោង០១ដុំ ។
៣/ ដុំថ្ម០៣ដុំ ។
៤/ មួកការពារចំនួន០២(ពណ៌ខ្មៅ០១បែក និងពណ៌ស០១) ។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្រ័បានជិះម៉ូតូចេញពីកន្លែងភ្ជាប់ពាក្យមិត្តភក្រ័ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល លុះពេលជិះមកដល់ចំនុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ក៏មានក្រុមជនសង្ស័យមានគ្នា០៦នាក់ ភេទប្រុស បានជិះម៉ូតូចំនួន០៣គ្រឿង ១.ម៉ាកនិច០១គ្រឿងពណ៌សជិះគ្នា០២នាក់ពាក់ផ្លាកលេខភ្នំពេញ 1HR-3555 ដោយ ឈ្មោះតូ ចំរើន ហៅរីន ភេទប្រុស អាយុ ១៩ឆ្នាំ ជាអ្នកឌុបឈ្មោះម៉ៅ ម៉េងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ និងម៉ូតូម៉ាកហុងដាចំនួន០២គ្រឿងទៀតពណ៌ខ្មៅ ជិះគ្នា០៤នាក់មិនចាំផ្លាកលេខពេលនោះជនសង្ស័យដែលជិះម៉ូតូម៉ាកនិច ក៏បានជិះវ៉ាមកមុខម៉ូតូជនរងគ្រោះហើយក៏ឈប់ម៉ូតូយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលអោយដួលម៉ូតូទៅថ្នល់បន្ទាប់មកជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាជាមួយនិងបក្សពួករបស់ក្រុមជនសង្ស័យក៏ឈប់ម៉ូតូរួចបាននាំគ្នាវាយទៅលើជនរងគ្រោះបន្ថែមទៀត។ ឃើញដូច្នេះមិត្តភក្រ័ជនរងគ្រោះក៏នាំគ្នាឈប់ម៉ូតូចុះទៅជួយជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យនិងបក្សពួកក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយនិងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ផបាលឈើទាល។
»នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅ ម៉េងឡុង ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅលើកជនរងគ្រោះមែន មូលហេតុដោយសារភាគីជនរងគ្រោះបានជិះម៉ូតូសម្លឹងមើលមុខខ្លួននិងក្រុមបក្សពួកជនសង្ស័យខាងលើ ទើបបង្កជាហិង្សាគប់ដុំថ្ម ។
ក្រោយពីសាកសួរជនសង្ស័យរួច ជនសង្ស័យរួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ចំនែកជនសង្ស័យដែលនៅសេសសល់កម្លាំងជំនាញសុំគោលការណ៍ការមេស្រាជ្រាវបន្តទៀត ដើម្បីធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។