ករណីឆបោកជាក្រុម  ក្រុមជនសង្ស័យ យកគ្រឿងអលង្កាក្លែងក្លាយ ដូរយកគ្រឿងអលង្កាពិតប្រាកដ
វ៉ា បញ្ញា - ០៨ មេសា ២០២៤
image

ខេត្តពោធិ៍សាត់ ៖ ការងារល្អៗ ជាច្រើនមិននាំគ្នា បែរជាមកប្រព្រឹត្តអំពើខុសច្បាប់ទៅវិញ។ ក្រុមទម្លាក់យោង ប្រុសស្រី ចំនួន៤នាក់ ត្រូវកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប ករណីឆបោក (យកគ្រឿងអលង្ការ) នៅចំណុចផ្សារសាមគ្គីក្រគរ ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់ ដោយប្រើរូបភាពទម្លាក់របស់ ឥវ៉ាន់ ហើយបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ។

វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ គ្រឿងលោហធាតុមួយចំនួន, ប្រាក់៥ម៉ឺនរៀល និង ១០០ដុល្លារ, ទូរសព្ទដៃ៤គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣