អាវុធហត្ថឃាត់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនប្រភេទម្សៅ និងគ្រាប់រាប់ពាន់គ្រាប់ នៅក្រុងប៉ោយប៉ែត
va panha - ០៤ មេសា ២០២៤
image

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថឃាត់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនប្រភេទម្សៅ និងគ្រាប់រាប់ពាន់គ្រាប់ ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យដែលជូញដូរ និងចែកចាយគ្រឿងញៀន ឈ្មោះ ឡាយ ណុក ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ និងរឹបអូសយកគ្រឿងញៀនប្រភេទគ្រាប់ពណ៌ក្រហមក្បឿង ប្រភេទWYចំនួន១,៣៦៧គ្រាប់ ស្មើ១៣៨.៦ក្រាម និងប្រភេទម្ស៉ៅសថ្លាចំនួន៣ថង់តូច ស្មើ៥៣,៧ក្រាម និងទូស័ព្ទ១គ្រឿងដែលបង្ក្រាបនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នៅចំណុចមុខកាស៊ីណូហ្គោដវើលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ជួញដូរ និងចែកចាយគ្រឿងញៀនពិតមែន និងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ហើយត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕

(សៅ នៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣