កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ២នាក់ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក
va panha - ០២ មេសា ២០២៤
image

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ២នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្ត្រីទាំង ២នាក់ រួមមានទី១៖ ឈ្មោះ លឹម ដានីន មន្ត្រីការិយាល័យ ស្រុកកំលែង និងទី២៖ ឈ្មោះ ជួន តុំ ។ ជនសង្ស័យទាំង ២រូប បានឈូសឆាយព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង ។ បច្ចុប្បន្ននេះ មន្ត្រីទាំង ២នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។

ការឃាត់ខ្លួនមន្ត្រីទាំង ២នាក់នេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិ ទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣