កំពត៖ នៅព្រឹកថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ ២០២៤ មានករណីឃកាប់ប្លន់យកលុយខ្មែរអស់ចំនួន ៣.៥០០.០០០រៀល និងប្រាក់ដុល្លារចំនួន ៩៥ ដុល្លារ សរុបជិត ៤លានរៀល។
ស្ត្រីរងគ្រោះឈ្មោះ កែម ញាញ់ ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរអ្នកលក់ទឹកត្នោតជូ បានស្លា!.ប់នៅនឹងកន្លែងលក់ទឹកត្នោតគល់ស្ពានស ដែលស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកជនសង្ស័យជាឃាតករ ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយធ្វើកោសល្យវិច្ច័យរួចសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕