កំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ឡេង ដារ៉ា អាយុ ៥២ឆ្នាំ មុខរបរ ជាមន្រ្តីសុយោដី ប្រចាំ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។
បានបើករថយន្ដ ម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វើដំណើរចេញចូលហាត់ប្រាណរត់ជាន់ជាន់ជើងគ្នាដោយសារតែ ភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហើយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧:០០នាទីល្ងាចទៅហើយ សួរថាតើគាត់ហូបស្រាតាំងពីពេលណា? ? ? ?
គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិពណ៌រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស ។
អ្នកបើកបររថយន្តបង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ខ្ពស់ហួសពីកម្រិត 1,55 mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕