ភ្នំពេញ÷ បុរសជាកម្មករម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីពួកគេកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹកខណះមានអេស្កាវ៉ាទ័រកាយដីបណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើ។
ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៣៧នាទី រសៀលថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិ ធ្លក សង្កាត់ គោករការ ខណ្ឌ ព្រែកព្នៅ។
សពមានឈ្មោះ ចឹក ចន្ថា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌ មានជ័យ មានស្រុកកំណើត នៅភូមិ សំបូរ ឃុំ តាំងយ៉ាប ស្រុក ព្រៃកំប្បាស ខេត្ត តាកែវ
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយមានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណះដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំង នៅផ្នែកខាងក្នុងដើម្បីកាពារជម្រាបទឹក ភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័របានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋានបណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះនិងកម្មករនៅក្នុងអាងស្កុបទឹក បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ បន្ទាប់មកក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច។ ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដោយ:P.23:ហៅខ្លាពីរ