យុវតីសិស្សសាលា ៣នាក់ ជិះម៉ូតូដើរលេងជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលអោយ ស្លា.ប់ម្នាក់ រងរបួស ២នាក់
ចាន់ បញ្ញា - ១៣ មីនា ២០២៤
image

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រី២នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីពួកគេទាំង៣នាក់ គេចពីសាលានាំគ្នាជិះម៉ូតូដើរលេងលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ខាងជើងជាប់ស្ពានអាកាសផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ទី១ ក្មេងស្រីដែលស្លាប់ ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខព្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ញ៉ែម រក្សា អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រងរបួសបាក់ជើងឆ្វេង បែកភ្នែក ។ ទី៣ ឈ្មោះ គឹម ឌីណា អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ជាកូនមេភូមិសាមគ្គី១ រងរបួសបាក់ជើងឆ្វេង។ ជនរងគ្រោះទាំង៣នាក់ ជាសិស្សសាលារៀនថ្នាក់ទី៨ សាលាវិទ្យាល័យអារុណវតី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីមួយក្រុម មានប្រុសស្រីមិនចូលរៀនទេ នាំគ្នាជិះម៉ូតូ ៥ទៅ៦គ្រឿងដើរលេងតាមផ្លូវកប់ស្រូវ ក្នុងនោះក្មេងស្រីរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿង ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-0621 ដោយឈ្មោះ ដិន សុធាវី ជាអ្នកបើក បោះពួយល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តកុងតៃន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 បើកបរពីត្បូងទៅជើង ខណៈបត់ឆ្វេងបណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់២នាក់ ម៉ូតូកៀបជាប់ពីក្រោយ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ក្មេងស្រីរងរបួស២នាក់ត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកយកទៅព្យាបាល ចំណែកសពក្មេងស្រីម្នាក់ សមត្ថកិច្ចពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣