ក្រុងតាខ្មៅ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងជាប់រង្វង់មូល តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចរង្វង់មូលតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពបានឲ្យដឹងថា៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Jy 5994 ជិះក្នុងល្បឿនលឿន និងសភាពស្រវឹងស្រា ពេលមកដល់កន្លែងកើតហេតុ ក៏បានជ្រុលទៅបុកបង្គោលភ្លើងជាប់រង្វង់មូល បណ្តាលអោយរងរបួសស្រាល និងបាក់បង្គោលភ្លើងអស់មួយដើម តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់នណាម្នាក់។ ចំណែកឯម៉ូតូវិញរងការខូចខាតមួយកំណាត់មុខ ។
ក្រោយកេតុហេតុ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យ ហើយជនបង្កត្រូវឲ្យទៅព្យាបាលរបួស ចំណែកម៉ូតូបង្កត្រូវបានសមត្ថកិច្ចយកទៅទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ក្រុងតាខ្មៅ រងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ធី ជុំ